តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា បន្ទាប់ពីបានវាយម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ សួន សាវ៉ាង អាយុ៥៥ឆ្នាំ និងជនសង្ស័យត្រូវជាកូនបង្កើតនិងជនរងគ្រោះមានឈ្មោះ បា្រក់ មួយហាំង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់វាយម្តាយជាញឹកញាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដោយបោកចានឆ្នាំង វាយពាងទឹក ព្រមទាំងធ្លាប់ទៅមណ្ឌលកែប្រែចំនួន៣លើក ពាក់ព័ន្ធនឹងគ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់