ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ នៅខេត្តស្ទឹងត្រែង…

ស្ទឹងត្រែង: កាលពីថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ ចញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានធ្វើការបង្រ្កាបករណីលួចម៉ូតូ ស្ថិតនៅភូមិ/ឃុំអូររៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ១./ឈ្មោះ កែប អឿង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ២./ឈ្មោះ អូន រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានថ្ម សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ក្រៀល ជីវិត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ករណីខាងលើ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់