ព័ត៌មានជាតិ

ម្ចាស់រវល់និយាយទូរស័ព្ទ អាក្ដាមជ្រុលទៅបុករបាំងចែកផ្លូវផ្ងារជើងទ្រមេឃ

(ភ្នំពេញ) ៖ក្មេងស្រីម្នាក់បើករថយន្តលឿនគេចម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងាជើង និងអ្នកបើកបររងរបួសស្រាល នៅចំណុចផ្លូវលេខ ២១៧ សង្កាត់អូឬស្សី ២ ខណ្ឌ៧មករា ក្បែរ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ដោយសារអ្នកបើករថយន្ដ​ ជាប់​រវល់និយាយ​ទូរស័ព្ទ នេះបើតាមប្រជាពលរដ្ឋនិងសមត្ថកិច្ចបានប្រាប់Post News ។  
ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​ដែល​ក្រឡាប់​ផ្ងារជើង​នោះ ជា​រថយន្ដ​​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1971 បើកបរ​ដោយ​សិស្ស​ស្រី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ដ​នោះ​កំពុង​ឈ្ងោក​និយាយ​ទូរស័ព្ទ​ស្រប​ពេល​កំពុង​បើកបរ ហើយ​បាន​គេច​នឹង​ម៉ូតូ​ដែល​បើក​ទន្ទឹម​គ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​របាំង​ចែក​ទ្រូងផ្លូវ​តែ​ម្ដង បណ្ដាល​ឱ្យ​រថយន្ដ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ។
ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​បាន​ទៅ​អន្ដរាគមន៍​យក​ម្ចាស់​រថយន្ដ​ដែល​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរ​ដែល​កំពុង​កកស្ទះ​តាម​បណ្ដោយ​ផ្លូវ​ដែល​កំពុង​កើតហេតុ​ផង​ដែរ ៕

   
    
 

មតិយោបល់