ព័ត៌មានជាតិ

Update៖ ខ្មា​ន់កាំភ្លើងជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ បាញ់សម្លាប់បុរសម្នាក់ជាសន្តិសុខស្លាប់យ៉ាងអណោចអធ័ម!

ភ្នំពេញ: ខ្មាន់កាំភ្លើងម្នាក់ដែរគេស្គាល់ថាជានគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ បានប្រើកាំភ្លើងម៉ាករឺទ្បូ បាញ់ទៅលើជនរងគ្រោះម្នាក់ត្រូវចំនួន៣គ្រាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះកើតទ្បើងការពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ច្រកផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ) ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខ្មាន់កាំភ្លើងនិងជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីនៅហាងជាមួយគ្នា ជនរងគ្រោះក៏ហៅម្ហូបក្លែមមកហើយគាត់ក៏បានច្រៀងមួយបទកម្សាន្ត ស្រាប់តែចៀងចប់បទហើយក៏ក្រទ្បេកឃើញកាំភ្លើងរបស់ជនសង្ស័យនៅសៀតក្រោយចង្កេះហើយជនរងគ្រោះក៏និយាយទៅកាន់ជនសង្ស័យនោះថាចាំបាច់យកកាំភ្លើងមកធ្វើអីគ្រាន់តែមកផឹកស៊ីសោះសុទ្ធតែធ្វើការដូចគ្នាទេមិនចាំបាច់យកមកទេ ។ចំណែកម្ចាស់ហាងនោះនិយាយថាគាត់យកកាំភ្លើងមកនឹងវាជាទម្លាប់ទៅហើយ។ ចំណែកជនរងគ្រោះតបទៅម្ចាស់ហាងវិញថាតែមិនត្រូវធ្វើអ៉ីចឹងទេដល់សម្ថកិច្ចដឹងមានបញ្ហាឲ្យធ្វើមិចទៅ។ ចំណេកម្ចាស់ហាងក៏លែងនិយាយអីរីឯជនសង្ស័យជាខ្មាន់កាំភ្លើងនោះវិញដើរចេញទៅក្រៅបាត់ប្រហែល២០នាទី ក៏បានត្រទ្បប់មកវិញក៏បានដកកាំភ្លើងហើយដើរចូលមកភ្ជុងជនរងគ្រោះហើយជនរងគ្រោះក៏ចាប់ដៃជនសង្ស័យហើយប្រតាយប្រតប់គ្នាហើយក៏ត្រូវខ្មាន់កាំភ្លើងនោះបាញ់១គ្រាប់តែមិនទាន់ដួលនៅទ្បើយហើយម្ចាស់ហាងក៏ស្ទុះទៅចាប់ដៃជនសង្ស័យហើយថាបានហើយៗតែជនសង្ស័យមិនស្តាប់ក៏បានបាញ់ទៅជនរងគ្រោះ២គ្រាប់ទៀតជនរងគ្រោះក៏បានដួលដាច់ផ្ងារហូរឈាមស្រោចពេញខ្លួនស្លាប់យ៉ាងអណោចអធ័ម ។

តាមការកោសល្យវិច័យពីសម្ថកិច្ចជំនាញជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវចំនួន៣គ្រាប់ ដោយប្រើកាំភ្លើងម៉ាករឺទ្បូបាញ់ចំកញ្ចឹងក១គ្រាប់ ទ្រូង១គ្រាប់ និង ក្រោមសុដន់មួយគ្រាប់ ។

ជនល្មើសមានឈ្មោះ សាន បូរី អាយុ ៣៨ ឆ្នាំ មុខរបរ គឺជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

ក្រោយពេលកើតហេតុភ្លាមៗនោះខ្មាន់កាំភ្លើងមិនរត់ទៅណានោះទេហើយនៅអង្គុយក្នុងហាងនោះស្រាប់តែមានការអន្តគមន៍ភ្លាមៗពីសម្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើងនោះយកមកសួរនាំនៅប៉ុស្តិ៍។
បច្ចុប្បន្នជនសងស្ស័យត្រូវបានឃុំខ្លួនបណ្នោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំសម្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់បន្តទៀត។ រីឯសាកសពរបស់ជនរងគ្រោះយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសំបួរមាស៕

មតិយោបល់