ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងដេញវាយនិងគប់គ្នាបណ្តាលអោយត្រូវរថយន្តប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ២ នៅស្រុកបាទី…

តាកែវ:ក្រុមការងារតាមដានព័ត៌មាន និងប្រកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយស សូមជម្រាបជូនសារធារណៈជនជ្រាបថា លទ្ធផលការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្ករហិង្សាកាលពីយប់ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង​២១:៤៤នាទី​ តាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិស្មៅខ្ញី​ ឃុំត្រពាំងសាប​ ស្រុបាទី​(ខាងត្បូងផ្សារសំរោងយ៉ោង)។
ដោយមានដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងផែននគរបាលយុត្តិធម៌ សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាទី និងបណ្តាស្រុកពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន១៥នាក់ ក្នុងចំណោមបក្ខពួកទាំង២ក្រុម ឃាត់ខ្លួនបានចំនួន០៥នាក់។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងជំនាញឃាត់ខ្លួនបានចំនួន ០៤នាក់ ក្នុងចំណោមបក្ខពួកចំនួន ១១នាក់ រួមមាន ១/.ឈ្មោះ សេន ចាន់ដារ៉ា ហៅពូជ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន) ២/.ឈ្មោះ ឆាន ធាន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន) ៣/.ឈ្មោះ វ៉ាន់ រ៉ានុត ហៅ យូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ៤/.ឈ្មោះ នួន ពៅ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ៥ /.ឈ្មោះ សឿន គីមហាក់ ភេទប្រុស អាយុ២៤ ឆ្នាំ នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៦/.ឈ្មោះ បូរ ចិត្រា ហៅ ពូន ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៧/.ឈ្មោះ គឹម សុគន្ធ ហៅ គុណ ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៨/.ឈ្មោះ អូន មាក់ ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៩/.ឈ្មោះ ឆេន វីត ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១០ /.ឈ្មោះ ទិត្យ សម្បត្តិ ហៅ ក្លូ ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១១/.ឈ្មោះ គឺ ថៃ ភេទប្រុស អាយុ២១ ឆ្នាំ នៅភូមិភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន)។
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងជំនាញឃាត់ខ្លួនបាន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៤ នាក់ មានទី១ឈ្មោះ ង៉ែត សារ៉ាក់ ហៅ កាក់ ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ២/.ឈ្មោះ ថេង រិទ្ធិស័ក្ត ហៅ ទ្រើក ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ( គេចខ្លួន ) ៣/.ឈ្មោះ គីម វិច្ចិកា ហៅ កុង ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ( គេចខ្លួន ) ៤/.ឈ្មោះ ខន តុលា ហៅ ឡា ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ( គេចខ្លួន ) ។
សូមបញ្ជាក់ថា នៅក្នុងខណៈពេលក្រុមក្មេងទំនើងទាំង២ក្រុម ធ្វើសកម្មភាពដេញវាយ និងគប់គ្នានោះ ក៏បណ្តាលឲ្យត្រូវ រថយន្តម៉ាក MG ពណ៌សរ មួយគ្រឿង បែកកញ្ចក់រថយន្តចំហៀងខាងឆ្វេង ដែលជិះឆ្លងកាត់តាមដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងដល់កន្លែងកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តតាកែវរួច។
បច្ចុប្បន្ន ជនសង្ស័យជាក្មេងទំនើងទាំង៥នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំពោះមុខសញ្ញាដែលរត់គេចខ្លួន កំពុងស្នើសុំ ចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

មតិយោបល់