ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រីជាសិស្សវិទ្យាល័យមិត្តភាពម្នាក់ បានដួលម៉ូតូបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្លូវទៅវត្តលើ ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណៈដែលក្មេងស្រីរងគ្រោះឈ្មោះ យស់ ស្រីណុច អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យមិត្តភាព បានជិះម៉ូតូម៉ាក KAWASAKI ពណ៌ទឹកក្រូច គ្មានស្លាកលេខ ចេញពីម្តុំឃ្លាំងលើ ឆ្ពោះទៅវិទ្យាល័យ លុះដល់ចំណុចខាងលើក៏បានវ៉ាជែងរថយន្ត១គ្រឿង រួចជ្រុលចង្កូតដួលខ្លួនឯង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕
មតិយោបល់