ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ករណីបើកបរមានសារជាតិញៀន…

បាត់ដំបង:កាលពីយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២​០ ២​៣វេលាម៉ោង​២២និង៣០នាទីនៅ​ចំណុចភូមិរំចេក៤សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​
ក៏​ដូចលោកវរសេនីយ៍ឯក សុខ និម ល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនកម្លាំងការិយាល័​យ​នគរបាល ប្រឆាំងគ្រឿងញៀន​ដែល មានលោកវរសេនី៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ ជានាយការិយាល័​យចូ​លរួមសហការជាមួយកម្លាំងការិយាល័យនគរបាលច​រាចរណ៍ផ្លូវគោក ដែ​លមានលោកវរសេនីយ៍ឯក​ ចាន់​ សុធី​ ជានាយការិយាល័យ​ និងកម្លាំងអធិការដ្ឋាន​នគរបាលក្រុងបាត់ដំង ដែលមានលោកវរសេនីយ៍​ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិ ការ​រួមជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដង​ផ្លូវ ស្វែងរកអ្នកបេីកបរ ក្រោមឥទ្ធិពល នៃគ្រឿង​ញៀននៅមូលដ្ឋានខាងលើនិងរកឃើញបញ្ហា នេះ ០១ ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២​នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឃឹ ម កូ​ឡាសីលា ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅភូមិ​បោះពោធិ៍ ឃុំអដំបង១ស្រុកសង្កែ ខេត្តបាត់ ដំបង ។
២-ឈ្មោះ គុជ មនោ ភេទប្រុសអា យុ​ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងរាប់យកបានរួមមាន៖
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាក ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ។

ពេលនេះជនសង័្សយនិងវត្ថុតាងបាន​និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់