សមត្ថកិច្ចស្រុកកំពង់សីលាឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពបើករថយន្តលួចកាត់បង្គោលដែកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម…
ព្រះសីហនុ:កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១.២៥ នាទី នៅតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជនសង្ស័យបានធ្វើសកម្មភាពឈប់រថយន្តចុះកាត់បង្គោលដែកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម រួចលើកដាក់លើរថយន្ត បម្រុងដឹកចេញទៅ តែភ្លាមនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានឃាត់ខ្លួន ជនសង្ស័យបាន ០២ នាក់ ។
ជនសង្ស័យទី១ ឈ្មោះ ហេង ម៉ាប់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនសង្ស័យទី២ ឈ្មោះ ថន ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងបឹង ឃុំរមាញ ស្រុកឈូក ខេត្តកំពត ។
ក្រោយពីផ្នែកជំនាញព្រហ្មទណ្ឌ បានសាកសួរ និង ធ្វើការស្រាវជ្រាវ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួច កាត់ដែកបង្គោល ដែកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម នៅតាមដងផ្លូវ ដេីម្បីយកទៅលក់អេតចាយប្រាកដមែន ហើយខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនកន្លងមក ទៀតផង ។
វត្ថុតាងដកហូតរួមមាន: រថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប៊ិច, ដែកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ចំនួន ០២ដេីម, ធុងហ្គាស ០១ធុង, ធុងខ្យល់ ០១ធុង និងឧបករណ៍ សម្ភារ: សម្រាប់កាត់ដែក មួយចំនួន។
ចំពោះករណីនេះ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនិតិវិធីតាមផ្លូវច្បាប់ ។
មតិយោបល់