ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម EA លាឈប់​ពី​ការងារ​

នៅមុននេះ មាន​លេចឮ​ព័ត៌មាន​ថា លោក John Riccitiello នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម Electronic Arts (EA) នឹង​លាឈប់​ពី​តំណែង ដោយឡែក​នៅថ្ងៃនេះ សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា លោក​ពិតជា​លាឈប់​មែន​។​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន EA បានចេញ​សេចក្ដីប្រកាស រួម​នឹង​ពាក្យសុំ​ឈប់​របស់លោក John Riccitillo កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​
​នៅក្នុង​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា លោក John Riccitillo បាន​លាឈប់​ពីមុខ​តំណែង​នាយក​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន EA ចាប់ពី​ថ្ងៃទី ៣០​ខែមីនា​ខាងមុខនេះ​។​
​មូលហេតុ​នៃ​ការលាឈប់​នេះ មិនត្រូវ​បាន​បញ្ជា​ក់ឡើ​ង ប៉ុន្តែ​បើតាម​ការវិភាគ​អាចមកពី​ការដឹកនាំ​របស់គាត់​មិនបាន​ល្អ ព្រោះថា ចាប់តាំងពី​គាត់​ចូលកាន់​តំណែង​មក​ទីផ្សារ​ភាគហ៊ុន EA បាន​ធ្លាក់ចុះ​ជា​លំដាប់ ដោយ​មិនបាន​ងើប​ឡើងវិញ​នោះទេ​៕

ea_ceo_step_down1-610x339

មតិយោបល់