យោងតាមប្រភពព័ត៌មានដែលទទួលបានតាមរយៈគេហទំព័រ Yahoo បានឲ្យដឹងថា The New York Times ដាក់ដំណើរការនូវគេហទំព័ររបស់ខ្លូនថ្មីថែមមួយទៀតជាភាសាចិន។
កាលពីថ្ងៃពុធកន្លងទៅ The New York Times បានថ្លែងថា “ការដាក់ដំណើរការនូវគេហទំព័រថ្មីជាលក្ខណ Beta សម្រាប់ប្រទេសចិននេះ គឺជាការពង្រីកនូវកិត្យានុភាពឲ្យកាន់តែប្រសើរឡើង។”
គេហទំព័រថ្មីដែលដាក់ដំណើរការនេះមានអាសយដ្ឋាន https://cn.nytimes.com ដែលចុះផ្សាយនូវព័ត៌មានស្ទើរតែគ្រប់យ៉ាងជាភាសាចិន។
គេហទំព័រថ្មីៗនេះ បានប្រមូលយកនូវព័ត៌មានល្អជាច្រើនក្នុងការចុះផ្សាយ ហើយក៏ជាស្នាដៃសរសេរអត្ថបទរបស់អ្នកដែលមានបទពិសោធន៍យូរឆ្នាំក្នុងស្ថាប័នព័ត៌មានផងដែរ
បច្ចុប្បន្ននេះគេហទំព័រ The New York Times បានក្លាយទៅជាគេហទំព័រសារព័ត៌មានមួយដ៏ល្បី និងពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងមួយខែមានអ្នកទស្សនាជាង ៣០ លាននាក់ក្នុងមួយខែ៕
មតិយោបល់