បាត់ដំបង:នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨និង០០នាទីព្រឹកនៅចំណុចក្រុមទី ០៨ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផែន ថន ហៅចូញ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ ដំ បង ប្រដាបដោយចម្ពាមកៅស៊ូ និងដំបងឈេី បានធ្វើសកម្មភាព បាញ់ និងដេញវាយ ទៅជនរងគ្រោះចំនួន០៣នាក់៖
១-ឈ្មោះ ម៉េង យ៉ា ភេទស្រី អាយុ ៣៦ឆ្នាំរបួសខ្នងពីក្រោយខាង ស្ដាំ០២កន្លែង(ស្រាល)
២-ឈ្មោះ ថន វេចនា ភេទស្រីអា យុ១៣ឆ្នាំ របួសខ្នងពីក្រោយខាងស្ដាំ០១កន្លែង(ស្រាល)
៣-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ៥៧ឆ្នាំ (វាយនិងដៃរបួសស្រាល) ទាំង០៣នាក់ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ។
ភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក ហេីយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គលចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរដោយដកហូតបានដំបងឈេីនិងចម្ពាមកៅស៊ូគ្រាប់ថ្មផង។
ចំពោះមូលហេតុដែលជនសង្ស័យប្រព្រឹត្តដូច្នេះគឺដោយសារតែគេបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់