ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ករណីឃាតកម្មខ្ទប់ផ្លូវដង្ហើមបណ្តាលអោយជនរងគ្រោះស្លាប់…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ។ ពីបទឃាតកម្ម (ខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) នៅចំណុចភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជាលទ្ធផល: សមត្ថកិច្ចយើងបានបង្រ្កាបឃាត់ខ្លួនបាន នៅចំណុចក្នុងផ្សារធំថ្មីខេត្តពោធិ៍សាត់៕

មតិយោបល់