ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកកាំបិតប័ុងតោផ្ជុងយកទូរសព្ទ២គ្រឿង…

ភ្នំពេញ:ស្តីពីការបង្ក្រាបជាក់ស្តែងមុខសញ្ញាប្រព្រឹត្តបទល្មើស៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (យកកាំបិតបុ័ងតោផ្ជុងយកទូរសព្ទ័០២គ្រឿង)

-ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (យកកាំបិតបុ័ងតោផ្ជុងយកទូរសព្ទ័០២គ្រឿង) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង២៥ នាទី នៅចំណុច ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-ជនសង្ស័យមានឈ្មោះ ឆាយ លក្ខិណា ភេទ ប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( មានសារធាតុញៀន) ។
– វត្ថុតាងចាប់យករួមមាន៖
១-កាំបិតបុ័ងតោដងដែកចំនួន ០១
២-ទូរសព្ទ ម៉ាកអាយហ្វូន ១២pro max ពណ៌ស ចំនួន០១គ្រឿង
3-ទូរសព្ទ ម៉ាកអាយហ្វូន ១៣pro max ពណ៌បៃតង ចំនួន០១គ្រឿង
(ទូរសព្ទទាំងពីរគ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់