ព័ត៌មានជាតិ

ស្រីស្អាត២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់​និងសម្រួលទីតាំងឲ្យប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

កោះកុង: កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៥០ នាទីយប់ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បង្ក្រាបបានករណីប្រើប្រាស់ និងសម្រួលទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១ ករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២ នាក់ ស្រី មាន ៖
១-ឈ្មោះ ផាត គន្ធា (ហៅ ស្រីខួច) ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ.ឃុំកើតហេតុខាងលើ។
២-ឈ្មោះ ផុន ស្រីណាម (ហៅ ណាម) ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន កម្លាំងជំនាញយើង កំពុងសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់