កណ្តាលៈ នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចផ្លូវជាតិ លេខ៣៨០A ភូមិ/ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះឯម ឈឹម តែបានឲ្យឈ្មោះគៀត ដាវីន រស់នៅ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ សង់អំពីឈើ ប្រក់ក្បឿង ខាងក្រោម ថ្មបេតុង ខាងក្រោយថ្ម១កាត់
មានពីខ្នង បានឆេះផ្ទះឈើអស់ទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណីខាងលើ ត្រូវបានកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យ ប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេល។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ ដោយសារទុសេខ្សែភ្លើង៕
មតិយោបល់