កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរថយន្តមួយគ្រឿងបុកម៉ូតូគ្រឿងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩៖២០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២២និង២៣ ចំណុចភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់
1E-4519 បុរស២នាក់ជិះឌុបគ្នាដោយមិនស្គាល់អត្តសញ្ញាណ (ទាំងអ្នកស្លាប់និងអ្នករងរបួសធ្ងន់) គ្មានពាក់មួកសុវត្តិភាព ប៉ុន្តែមានកញ្ចក់ បានបើកបរពីលិចទៅកើត(ព្រះសីហនុទៅភ្នំពេញ) លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកកៀរម៉ូតូ បណ្ដាលឲ្យដួលរួចកិនបែកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ចំណែករថយន្តបានបើគេចខ្លួនបាត់ក្នុងទិសដៅស្របគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ករណីខាងលើនេះ បណ្ដាលមកពីរថយន្តបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។
បច្ចុប្បន្ន កំលាំងជំនាញបានយកសពជនរងគ្រោះទៅដម្កល់ទុកនៅក្នុងវត្តភូមិថ្មី រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកមធ្យោបាយជំនាញយកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល និងកសាងសំណុំរឿងទៅតាមនីតិវិធី៕
https://www.youtube.com/watch?v=KhbOVAQEi-4&feature=youtu.be
https://www.youtube.com/watch?v=IsErFyQd2h8&feature=youtu.be
មតិយោបល់