ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីស្ទាក់កាប់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង…

កំពង់ឆ្នាំង:ប្រភពយោងតាមផេកកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ សា រ៉ាដូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមបទល្មើសជាក់ស្តែង នៅវេលាម៉ោង០៦:០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច សរុប០៩នាក់ មធ្យោបាយរថយន្ត០៣គ្រឿង ម៉ូតូ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :
១ : ឈ្មោះ ពេញ មករា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
២ : ឈ្មោះ ស៊ី សាប់ពីយ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
+ ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ស្ទាក់កាប់បណ្តាលឲ្យរងរបួសជាទម្ងន់) ប្រព្រឹត្តនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខវត្តក្រុង ស្ថិតក្នុងភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
+ វត្ថុតាងចាប់យករួមមាន :
១ : ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA C125 ពណ៌ក្រហម ឆ្នាំផលិត២០១៥ ឡើងស៊េរី២០២២ ពាក់ស្លាកលេខភ្នំពេញ1FM.1150។
២ : ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone (X)
+ បច្ចុប្បន្ន: ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់