ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សាខាបាវិត សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីស្ថិតក្នុងឃុំមេសថ្ងក ឃុំសំរោង និង ឃុំប្រាសាទ មេត្តាជ្រាបថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមូលហេតុ ដើម្បីរៀបចំដាក់ឲ្យដំណើរការបន្ទប់ភ្លើងថ្មី និង ផ្លាស់ប្តូរ Lightning Arrestor។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និង អធ្យាស្រ័យ៕
មតិយោបល់