ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ នៅក្រុងសែនមនោរម្យ…

មណ្ឌលគិរី:នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣ នៅផ្លូវកៅស៊ូ លេខ3MK1 ស្ថិតភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មានករណីគ្រោះថ្នាក់ចរាចរណ៍ររវាងម៉ូតូនិងម៉ូតូទិសដៅបញ្ចាស់ទិសគ្នា។
មូលហេតុម៉ូតូVISONបើកបរដោយល្បឿនលឿនគេចក្រឡុកទៅបុកនិងម៉ូតូម៉ាកទ្រីមសង។
១/អ្នកបើកម៉ូតូឈ្មោះសឹង ជ្រើង ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកទ្រីមសង់ ១២៥ CC (ស្លាប់ពេលរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកដល់មន្ទីរពេទ្យ)
២/អ្នកបើកម៉ូតូឈ្មោះ ពៅ រាជ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់)ម៉ូតូម៉ាក VISON ពណ៍សរ ផ្លាកលេខគ្មាន កញ្ចក់គ្មាន មួកគ្មាន ។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែកសពត្រូវបានកម្លាំងជំនាញយើងធ្វើការពិនិត្យរួចប្រគល់ឲ្យទៅក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី មធ្យោបាយត្រូវបានកម្លាំងជំនាញយើងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕

មតិយោបល់