ព័ត៌មានជាតិ

គ្រាន់តែជនរងគ្រោះផឹកសុីក្អកក្រហេមជាច្រើនដងជនសង្ស័យទាញកាំបិតផ្គាកកាប់បណ្តាលអោយរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអោយដឹងថា ករណីហឹង្សាដោយចេតនា (មានស្ថានទម្ងន់ទោស)
-កើតហេតុថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង២៥នាទីស្ថិតនៅចំនុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ។
.មានជនរងគ្រោះឈ្មោះសុខ ធិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។ត្រូវជនសង្ស័យឈ្មោះញឹប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ទាញកាំបិតផ្គាក កាប់ចំនួន៥កាំបិត បណ្ដាលអោយត្រូវជនរងគ្រោះចំនួនពីរកាំបិត រងរបួស មូលហេតុដោយសារជនរងគ្រោះ ផឹកស៊ី ក្អក ក្រហេម ជាច្រើនដង ។

មតិយោបល់