ព័ត៌មានជាតិ

ជើងខ្លាំងលួចម៉ូតូនៅក្រុងច្បារមន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

កំពង់ស្ពឺ​: នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩នេះ មន្រ្តីផ្នែកទទួលបទល្មើស អំពើចោរកម្មក្រុងច្បារមន បានរួមសហការជាមួយខេត្តកណ្ដាល និងកំពង់ឆ្នាំង ចុះបង្រាបមុខសញ្ញាប្រព្រឹត្តិបទល្មើស ដែលបានលួចម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០១៩ គ្មានស្លាក​លេខ ពីភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះមានឈ្មោះ ពៅ ភាព អាយុ ៤១ឆ្នាំ មុខរបរ ជាងផ្សារដែក រស់នៅភូមិ សង្កាត់ ខាងលើ។

ក្រោមប្រតិបត្តិការ ដឹកនាំបញ្ជាផ្ទាល់ពីលោក សម សាមួន ស្នងការនគរបាលខេត្ត និងលោកស្រី ចាតសូរ រស្មី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ រួមកម្លាំងជំនាញយុត្តិធម៌ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់បានជនសង្ស័យ ២នាក់៖ ទី១ឈ្មោះ ​កូវ សាវ៉េត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាកូនជាងផ្សារដែក មានទីលំនៅ​ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង​ និងទី២ឈ្មោះ យិន ភ័ក្រ្ត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅ​ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​

មតិយោបល់