ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាលយ័បទល្មើសគ្រឿងញៀន អាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៨នាក់ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដែលបង្រ្កាបបានចំនួន២លើកខុសៗគ្នា។
ក្នុងនោះលើកទី១ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់៖
ទី១ឈ្មោះ យិន វណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្រុកកំណើតនិងបច្ចុប្បន្ន នៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២ឈ្មោះយិន ឆៃអីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនិងបច្ចុប្បន្ននៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៣ឈ្មោះ ឡឹក ប៉ុណ្ណាដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សស្រុកកំណើតក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្ននៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ទី៤ឈ្មោះ សោម វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សស្រុកកំណើតនិងបច្នុប្បន្ននៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ទី៥ឈ្មោះ ទន់ ជាលូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សស្រុកកំណើតិងបច្នុប្បន្ននៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ទី៦ឈ្មោះ ភា គឹមហួង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ននៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ-។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន០១កញ្ចប់ ទម្ងន់០.១១ក្រាម(ទម្ងន់សុទ្ធ),ទូរស័ព្ទ ចំនួន០៥គ្រឿង, ខ្សៀជក់ចំនួន ០១,ដែកកេះចំនួន០៦,ដបជក់ចំនួន០១,ដាវចំនួន០៣ដើម,កន្រ្កៃយ៍ចំនួន០១,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
លើកទី២ នៅវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត៖
ទី១ឈ្មោះ ដែន លីដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្រុកកំណើតភូមិជ្រៃធំ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្ននៅក្រុម១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ទី២ឈ្មោះ ហួត សេងថៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡាន ស្រុកកំណើតភូមិសាឡុង ឃុំកណ្ដៀ ស្រុកកណ្ដៀ ខេត្តពោធិ៍សាត់ បច្ចុប្បន្ននៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន០៤កញ្ចប់ ទម្ងន់១១.១២ក្រាម(ទម្ងន់សុទ្ធ), ដែកកេះចំនួន០៨ , កន្រ្តៃយ៍ ចំនួន០១ , ទូរស័ព្ទចំនួន០១គ្រឿង , ដបជក់ចំនួន០១, ជញ្ជីងចំនួន០២, កាំភ្លើងបាញ់ហ្គាស០១ដើម, គ្រាប់មួយកញ្ចប់ និងម៉ូតូចំនួន០១គ្រឿង៕
មតិយោបល់