ម៉ូតូ កុំព្យូទ័រយួរដៃ រង្វាន់ផ្សេងៗ ព្រមទាំងថវិកាមួយចំនួន ជាអំណោយនៃថ្នាក់ដឹកនាំ អភិបាលនៃគណៈអភិបាលខេត្ត ក្រុងនានា ត្រូវបានប្រគល់ជូនសិស្សានុសិស្សដែលទទួលបាន ជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ដើម្បីជាការលើកទឹកចិត្តប្អូនៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាសិស្សឆ្នើម ដែលនឹងក្លាយជាធនធានដ៏មានតម្លៃ សម្រាប់ប្រទេសជាតិនាពេលអនាគត។
ក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ចំពោះឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត/ក្រុង និងសហការី ដែលបានចូលរួមចាត់វិធានការនានា ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបស់គណៈមេប្រយោគ បេក្ខជន និងវិញ្ញាសា ប្រឡងក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងមក៕
មតិយោបល់