ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោល នៅក្រុងសៀមរាប…

សៀមរាប:លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌​ ចូលរួមសហការណ៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែ​ ព្រមទាំងប្រជាការពារសង្កាត់ស្រង៉ែ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ពាក់ព័ន្ធនឹងករណីអំពើប៉ុនប៉ងលួច និងអំពើលួច ( កាត់ខ្សែភ្លើង ) ។​ ។

​ (ក្រុងសៀមរាប)៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​ ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប​ ។
​ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១:៣០នាទី នៅតាមផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប មានករណីប៉ុនប៉ងលួច ( កាត់ខ្សែភ្លើង ) បង្កឡើងដោយជនសង្ស័យមួយនាក់ បានធ្វើសកម្មភាព បម្រុងលួចកាត់ខ្សែភ្លើង តាមបង្គោលបំភ្លឺផ្លូវសាធារណៈ ក៏ត្រូវសមត្ថកិច្ចយើង និងប្រជាការពារ ដែលយាមតាមគោលដៅប្រទះឃើញ ពេលនោះជនសង្ស័យបានព្យាយាមរត់គេច ក៏ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន ព្រមទាំងដកហូតបានឧបករណ៍សម្ភារៈមួយចំនួនសម្រាប់កាត់ខ្សែភ្លើង យកមកសួរនាំ ។
​ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលតាមផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប បានចំនួន០៥លើក ដោយយកទៅដុតរំលាយជាស្ពាន់ ដេីម្បីលក់ឱ្យទៅអ្នកទិញ-លក់អេតចាយ​ ។
​ ឃាត់ខ្លួនជនសង្ស័យ៖
-ឈ្មោះ​ ហោ ហ៊ាន ភេទប្រុស អាយុ​ ៤៩ឆ្នាំ មុខរបរ​ សន្តិសុខ មានស្រុកកំណើតភូមិតាមាឃ ឃុំចុងដោយ ស្រុកដំបែ​ ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
+វត្ថុតាងដកហូតបាន៖ កូនសោកែច្នៃសម្រាប់ដោះប្រអប់ភ្លើងមួយចំនួន តួណឺវីសចំនួន០១ កន្រ្តៃដងក្រហមចំនួន០១ កូនកាំបិតកាត់ខ្សែភ្លើង ប៉ិចវាស់ភ្លើងចំនួន០១ ការ៉ុងចំនួន០១ ម៉ូតូចំនួន០១គ្រឿង ។
​ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈ
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 460 570

មតិយោបល់