ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីបន្ទប់ភ្លើងលេខ P1788 មូលហេតុបណ្តាលមកពីមានបាតុភូតរន្ទះបាញ់ ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ពីរហ្វា និងមានខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្លាក់គងលើ (Cross Arm) ចំនួន០៦ប្រលោះ ដែលមានទីតាំងស្ថិតនៅ៖ ភូមិទួលពពែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១ និង០០នាទីរសៀល៕
មតិយោបល់