ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ នៅខេត្តតាកែវ…

តាកែវ:ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក ញាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅវេលាម៉ោង១២,០៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តតាកែវ
សហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកត្រាំកក់ និងកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យ ចុះបង្ក្រាបករណីសមគំនិតអំពើលួច ត្រង់ចំនុចភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
-ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធា យាត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរគួកជេរម៉ូតូ រស់នៅភូមិត្រពាំងទម្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(រត់គេចខ្លួនបាត់)។
-វត្ថុតាងចាប់យករួមមាន:
១.ម៉ូតូចំនួន០៦គ្រឿង។
២.ទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្ន៖ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។

មតិយោបល់