ព័ត៌មានជាតិ

ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លា.ក់.ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លា..ប់ និង.រ..បួ..សជាច្រើននាក់…

ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លា.ក់.ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លា..ប់ និង.រ..បួ..សជាច្រើននាក់

ខេត្តព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លា..ក់ប្រឡាយទឹកស្លា…ប់ និង.រ.បួ.ស.មនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លា..ក់.ប្រឡាយទឺក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លា…ប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕

មតិយោបល់