ព័ត៌មានជាតិ

មូលហេតុជនសង្ស័យឃើញរថយន្តចតតាមបណ្តោយផ្លូវលេខ៤៨ធ្វើសកម្មភាពគប់កញ្ចក់លេងត្រូវសមត្ថកិច្ចឃាត់…

កោះកុង:នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះសែម សេងហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឡាន ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជ័យ។
+ករណី: បំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(គប់កញ្ចក់ឡាន)ដែលចតតាមបណ្ដោយផ្លូវ48 ស្ថិតនៅចំណុចក្បែរអង់តែនប្រាំ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។
ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះទូច វិច្ឆិកា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំត្រពាំង ស្រុកស្រែអំបិល។
+មូលហេតុ: ឃើញឡានចតក្បែរផ្លូវរគប់លេង។
+វត្ថុតាងដកហូត
-ម៉ូតូមួយគ្រឿងគ្មានអាវ គ្មានស្លាកលេខ
-កាំបិតផ្គាក់ ០១
-ឥដ្ឋ១ដុំ។
ករណីនេះផ្នែកព្រហ្មទណ្ឌបានបំពេញសំនុណរឿងបញ្ជូលទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។

មតិយោបល់