ព័ត៌មានជាតិ

ជនសង្ស័យទើបតែចេញពីពន្ធនាគារ៣ខែធ្វើសកម្មភាពលួចទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ: ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
កាលពីថ្ងៃព្រហស្បតិ៍ ០៧កើតខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៣០នាទីរំលងអាធាត្រ នៅចំណុចនៅផ្ទះឈ្មោះ ជីម សុភ័ក្ត ស្ថិតក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីអំពើលួច កើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជីម សុភ័ក្ត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បណ្តាលឱ្យបាត់ទ្រព្យសម្បត្តិមួយចំនួនដូចជា: ទូរស័ព្ទដៃ ០៥គ្រឿង .កាំមេរ៉ា ០១គ្រឿង .កង់អាគុយ ០១គ្រឿង និងលុយ ៦០ម៉ឺនរៀល រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ និងកម្លាំងប៉ុស្តិ៍នរបាលរដ្ឋបាលបាស្រែ ធ្វើការស្រាវជ្រាវស្វែករក លុះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨និង១៥នាទីព្រឹក ស្ថិតនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង លីម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ (ទើបតែចេញពីពន្ធនាគារយ: ពេល០៣ខែ) មានទីលំនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ជនសង្ស័យនិងវត្ថុយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់