ព័ត៌មានជាតិ

មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យប្រជាជន អ៊ីរ៉ង់ ចូលរួមក្នុងការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ

មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជំរុញឱ្យប្រជាជន អ៊ីរ៉ង់ ចូលរួមក្នុងការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ និងធ្វើការជ្រើសរើសត្រឹមត្រូវសម្រាប់ដំណោះស្រាយបញ្ហារបស់ប្រទេស។

លោក Khamenei បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ លើពិធីខួបមរណភាពរបស់លោក Ayatollah Ruhollah Khomeini ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម។ លោក Khamenei បានចាត់ទុកការបោះឆ្នោតថាជាការ បង្ហាញឆន្ទៈរបស់ប្រជាជន និងការចូលរួមក្នុងការបោះឆ្នោតគឺជាកាតព្វកិច្ច។

មេដឹកនាំអ៊ីរ៉ង់ បានបដិសេធការប៉ុនប៉ង មួយចំនួនរបស់សត្រូវ ដែលមានគោលបំណងជំរុញទឹកចិត្តប្រជាជន ដើម្បីបន្ថយចំនួនអ្នកទៅបោះឆ្នោត។

ប្រភពៈ Xinhua

 

 

មតិយោបល់