ព័ត៌មានជាតិ

ករណីបុរសម្នាក់ធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរើបំរាស់រួចហៅបងអោយជួយត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ…

កោះកុង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង ៣០នាទីព្រឹក ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ០១នាក់ ឈ្មោះ ណ ស ដ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការនី មានទីលំនៅបច្ចុប្បន្ន ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានដាក់ពាក្យប្តឹងជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ាត់ រីហ្វីន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយជនសង្ស័យបានធ្វើសកម្មភាព យកទល់ល្វីសមួលចូលតាមមាត់ទ្វាចូលផ្ទះរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទី ទៀបភ្លឺ ខណ:ពេលជនរងគ្រោះ កំពុងដេកលង់លក់ រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែជនរងគ្រោះបានរើបំរាស់រួចរត់ហៅបងឲ្យជួយខ្លួន ភ្លាមៗនោះជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ។ ក្រោយពីទទួលពាក្យបណ្ដឹកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ធ្វើការចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីសួរបំភ្លឺ តាមចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចចូលក្នុងផ្ទះជនរងគ្រោះ និងប៉ុនប៉ងចាប់រំលោភសេពសន្ថវ: ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋានបានធ្វើការដកហូតវត្ថុតាងរួមមាន: ពិលចំនួន០១ ,ទល់ល្វីស ចំនួន០១
និងបានកសាងសំនុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។

មតិយោបល់