ព័ត៌មានជាតិ

អត្ថ​ប្រយោជន៍ ​នៃ​ការ​ផឹក​ទឹក​ក្រូច​ឆ្មា​មួយ​កែវ​ជា​រៀង​រាល់​​ព្រឹក

ជំនួសឲ្យការពិសាកាហ្វេ ឬភេជ្ជៈ នៅពេលព្រឹក អ្នកគួរតែប្តូរមកផឹកទឹកក្រូចឆ្មាវិញ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​ចូល​ចិត្ត​ពិសា​តែ​ក្តៅៗ កាហ្វេ​នៅ​ពេល​ព្រឹក ប៉ុន្តែ​អ្នក​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ថា ការ​ព្យា​យាម​ផឹក​ទឹក​ក្រូច​ឆ្មា​មួយ​កែវ​នៅ​ពេល​ព្រឹក អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ, ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹក​ក្រូច​ឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន C , សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម, លើក​កំពស់​មុខ​ងារ​ប្រព័ន្ធ​ភាព​ស៊ាំ, កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេ​រោគ​ផ្លូវ​ដង្ហើម។ ទឹក​អាស៊ីត Ascorbic វីតា​មីន C នៅ​ក្នុង​ទឹក​ក្រូច​​ឆ្មា អាច​ប្រឆាំង​ការ​រលាក និង​អាច​ព្យាបាល​ជំងឺ​ហឺត ឬ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ទឹក​ក្រូច​ក៏​មាន​លក្ខណៈ​សម្បត្តិ​ព្យាបាល​ជំងឺ​គ្រុន​ផ្តា​សាយ និង ផ្តា​សាយ ជា​ពិសេស​ទឹក​អាស៊ីត Ascorbic ក៏​អាច​ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​ជាតិ​ដែក និង​សមាស​ភាគ សំខាន់​សម្រាប់​ការ​ពារ​រាង​កាយ។

មានសារធាតុ Alkaline
បើទោះជាក្រូចឆ្មាមានរស់ជាតិជូរ ប៉ុន្តែការ​ពិត​វា​ជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​មានសារ​ធាតុ Alkaline ដែល​រាង​កាយ​របស់​អ្នក​ត្រូវ​ការ។ នៅ​ក្នុង​ទឹក​ក្រូច​ឆ្មា​មាន​អាស៊ីត Ascorbic ដែល​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​ជីវ​ជាតិ​រ៉ែ។

គាំទ្រដល់ប្រព័ន្ធរំលាយអាហារ
ក្រូចឆ្មាត្រូវបានគេប្រើដើម្បីលាង​សម្អាត និង​ជំរុញ​ដល់​មុខងារ​ថ្លើម។ ទឹក​ក្រូច​ឆ្មា​ត្រូវ​បាន​គេ​ស្គាល់​ថាជា​អាហារ ដែល​មាន​ការ​គាំទ្រ​ក្នុង​ការ​រំលាយ​អាហារ។ ចំណែក​ឯវីតា​មីន C ដែល​មាន​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ដំបៅ​ក្រពះផង​ដែរ។

ធ្វើឲ្យស្បែកស្រស់ស្អាត
វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅ​ក្នុង​ក្រូច​ឆ្មា អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង និង​កាំ​រស្មី​អ៊ុល​ត្រា UV ឬ​ជាតិ​ពុល​ពី​បរិស្ថាន។ ចំនួន​នៃ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ក្រូច​ឆ្មា អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន។ លើស​ពី​នេះទៅ​​ទៀត ទឹក​ក្រូចឆ្មា អាច​ជួយ​ជំរុញ​ដល់​មុខងារ​ថ្លើម និង​ជួយ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ឈាម ដែល​ធ្វើ​ឲ្យ​ស្បែក​រលោង។

ព្យាបាលរបួសយ៉ាងឆាប់រហ័ស
ជាតិអាស៊ីត Ascorbic ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតា​មីន C ដែល​ជួយ​ឲ្យ​របួស​ឆាប់​ជាសះ​ស្បើយ។ សារ​ធាតុនេះ​ក៏​ជា​ធាតុ​ចិញ្ចឹម​ដែល​មាន​សារៈ​សំខាន់​សម្រាប់​រក្សា​បាន​នូវ​ជាលិកា ដែល​ធ្វើ​ឲ្យ​ឆ្អឹង និង​ឆ្អឹខ្ចី​មាន​សុខ​ភាព​ល្អ។

ផ្គតផ្គង់ថាមពល
ការរិភោគ​ទឹក​ក្រូច​ឆ្មាមួយ​កែវ​នៅ​ពេល​ព្រលឹម​ឡើង អាច​ជួយ​ឲ្យ​រាង​កាយ​មាន​ថាម​ពល និង​កាត់​បន្ថយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ សូម្បី​តែ​ក្លិន​ឈ្ងុយ​នៃ​ក្រូច​ឆ្មា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ផង​ដែរ​ថា មាន​ប្រសិទ្ធិភាព​ស្ងប់​ស្ងាត់​នៅ​លើ​ប្រព័ន្ធ​សសៃ​ប្រសាទ៕

 

មតិយោបល់