ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចដោយសារការប្រើប្រាស់អំពើហិង្សាឆក់យកទូរស័ព្ទមិនបាន…

ភ្នំពេញ:ករណី៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អំពើហិង្សា(ឆក់យកទូរស័ព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់(ប្រើកាំភ្លើងខ្លីប្រើហ្គាស)

-ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អំពើហិង្សា(ឆក់យកទូរស័ព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់(ប្រើកាំភ្លើងខ្លីប្រើហ្គាស) នៅចំណុចខាងមុខផ្ទះលេខ៣៥៩ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រ ។

-ជនសង្ស័យឃាត់ខ្លួនបានមាន៖
១-ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
២-ឈ្មោះ កង សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

*វត្ថុតាងដកហូតរួមមាន:
-ម៉ូតូចំនួន០១គ្រឿង ម៉ាកMio ពណ៌ខៀវ ផ្លាកលេខភ្នំពេញ១IM_៧១១៦
-អាវុធខ្លីប្រើហ្គាសចំនួន០១ដើម ម៉ាកGLock ពណ៌ខ្មៅ បង់ចំនួន០១ ។

-ជនរងគ្រោះឈ្មោះ ហេង បូផា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥D ផ្លូវ២៦BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-បច្ចុប្បន្នកម្លាំងជំនាញ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

មតិយោបល់