កំពង់ស្ពឺៈ កាលពីវេលាម៉ោង៧ យប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ មានករណីប៉ុនប៉ុងមនុស្សឃាត តែមិនបានសម្រេច ស្ថិតនៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយម្ចាស់តាមទាន់ជនសង្ស័យ លួចនំ៤កញ្ចប់ រួចក៏ប្តឹងសមត្ថកិច្ចឲ្យដាក់គុក ទើបជនដៃដល់ យកកាំបិតកាប់សម្លាប់ទៅលើជនរងគ្រោះទាំងពីរប្តីប្រពន្ធតែម្ដង។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ យ៉ុង កេន ភេទ ប្រុស អាយុ ៦៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្កាក់ កាប់ទៅលើជនរងគ្រោះ ឈ្មោះ សុខ ហុន ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវចំនួន ៦កាំបិត ពេលនោះប្រពន្ធ ទៅជួយប្តីក៏ត្រូវជនសង្ស័យ កាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ត្រូវក្បាលជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់ប្តីប្រពន្ធ ត្រូវបានសាច់ញាតិ និងអ្នកភូមិ កំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់