ព័ត៌មានជាតិ

តូចចិត្តនិងកូននិយាយមិនស្តាប់ ចងកសម្លាប់ខ្លួន បន្សល់ទុកតែលិខិត១ច្បាប់!

ភ្នំពេញៈ ហេតុការណ៍មួយដែលបង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៨ ដែលមានស្រ្តីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន ទីតាំងចំណុចកើតហេតុនៅ ក្នុងផ្ទះល្វែង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ លី លាភ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មិនចាំម៉ោង ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយកូនស្រីនៅផ្ទះជួលរបស់កូនស្រីគាត់ ម្តុំពេទ្យព្រះអង្គឌួង លុះរហូតមកដល់ម៉ោង ៧យប់ ថ្ងៃខែឆ្នាំដដែល គាត់បានត្រឡប់មកផ្ទះរបស់គាត់វិញ នៅភូមិខាងលើវិញ។ពេលមកដល់ផ្ទះរូបគាត់បានចូលទៅក្នុងផ្ទះបាត់ លុះមកដល់ វេលាម៉ោង៩ព្រឹក ថ្ងៃ២៦ ខែមសា ឆ្នាំ២០១៨ ក្មួយស្រី ជនរងគ្រោះ បានមកហៅតែគ្មានអ្នកឆ្លើយ សោទ្វារខ្ទាស់ខាងក្នុង ដោយមានការសង្ស័យ ក៏នាំគ្នាទំលុះទ្វារចូល ទៅស្រាប់តែឃើញ ជនរងគ្រោះចងក ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះបានសរសេរពាក្យបណ្តាំចុងក្រោយទុកឲ្យបងប្អូនមើល។

ក្រោយពីសមត្ថកិច្ចចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ្យ រួចដោយពិនិត្យឃើញសពស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯងមែន ទើបក្រុមគ្រួសារមិនបាន ប្តឹងផ្តល់អ្វីនោះទេ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ តម្កល់នៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់