កោះកុង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានអោយដឹងថា នៅថ្ងៃសៅរ៍០១រោច.ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង១២:៣០នាទីមានករណីចាក់បង្ករបួសស្នាមមួយលើកកើតឡើងនៅចំណុចផ្ទះឈ្មោះ ខៃ គីន ភេទ ស្រីស្ថិតនៅភូមិនាពិសី ឃុំជីខក្រោម បង្កឡើងដោយឈ្មោះ គួង ឌីន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិលបានយកកាំបិតចុងស្រួចចាក់លើជនរងគ្រោះ
ឈ្មោះ គាន ឃៀង ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិ ឃុំជាមួយគ្នាបណ្តាលឲ្យរងរបួសជាទំងន់
-ចំពោះជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញដើម្បីព្យាបាលបន្ត
*មូលហេតុ មានគំនុំគំកួនគ្នា
*ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ដោយក្តីគោរព!
ព័ត៌មានជាតិ
មតិយោបល់