ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១១៖០៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅ បន្ទប់ភ្លើងលេខ 183-F7 ដែលមានទីតាំងស្ថិតនៅផ្លូវហ្សាលដឺហ្គោល សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃការដាច់ភ្លើងនេះឡើយ។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់