ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន!

​ភ្នំពេញៈ ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០ នាទី សមត្ថកិច្ចនគរបាលនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ញ៉ែម សៅរ៍ណុល អនុប្រធាននាយកដ្ឋាន ចាប់ខ្លួនជនល្មើស ០២នាក់ នៅចំណុចផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនចំនួន​២​៖ ទី១មានឈ្មោះ ឈិន លាង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៥៩ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភៈឆ្នាំ២០១៨។ និងទី២​មានឈ្មោះ អ៊ុក ចាន់ធូ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវP១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៦០ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨។

បច្ចុប្បន្ន​ ជនល្មើសទាំង​២នាក់ប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចាត់ការបន្ត៕

មតិយោបល់