ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីអប់រំណែនាំយុវ​ជនករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្កភាពអនាធិបតេយ្យ…

បាត់ដំបង:នៅថ្ងៃច័ន្ទ៣រោចខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.​២៥៦៧ត្រូវនឹងថ្ងៃទី០២ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ១២ និង០០ នាទីថ្ងៃត្រង់ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌បានធ្វើការ​កោះហៅយុវជនចំនួន០២នាក់ មកអប់រំណែនាំធ្វើកិច្ចសន្យា ដោយសារពួកគេបានបង្ហោះម៉ូតូបង្កអនាធិបតេយ្យនៅលើផ្លូវបេតុងត្រង់ចំណុចក្រុមទី៥ភូមិពោ​ធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
១-ឈ្មោះ ពេក បញ្ញា ហៅប៉ុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សីខេត្ត បាត់ដំបង(អ្នកបើកម៉ូតូ)។
២-ឈ្មោះ ថន ដាវីត ហៅ ម៉ូវ ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិពោធិ៍ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់​ដំបង(អ្នកជិះពីក្រោយ)។

សូមជម្រាបជូនថាមូលហេតុដែលសមត្ថកិច្ចនគរ​បាល​កោះហៅអ្នកទាំងពីរមកធ្វើការអប់រំណែនាំនេះគឺ កាលពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង​១៧និង០០នាទីនៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៥ភូមិពោធិ៍១ ឃុំ គារ ស្រុកមោងឫស្សីខេត្តបាត់ដំបងយុ​វ​ជនទាំងពីរនាក់ខាងលើបានជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាល ដែលផ្តើមពីបញ្ហានេះទើបសមត្ថកិច្ច នគរបាលចាត់វិធានការកោះហៅ​មកធ្វើការសាកសួរ ដោយគេទទួលសារភាពនូវកំ​ហុសឆ្គងដែលគេបានប្រព្រឹត្តិរួចធ្វើកំណត់ហេតុអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យអាណាព្យាបាលធានាយកទៅធ្វើការអប់រំ នៅមូលដ្ឋានវិញ៕

មតិយោបល់