ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សស្លាប់ម្នាក់ នៅក្រុងឧដុង្គម៉ែជ័យ…

កំពង់ស្ពឺ:នៅថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៥ : ៣៩នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីទូម៉ែត្រលេខ៣៨-៣៩ ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានរថយន្ដ ០១គ្រឿង ម៉ាកTOYOTA TACOMA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BL-5036 អ្នកបើកបរឈ្មោះ ណាក់ វ៉ាន់រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចដូចខាងលើ បានទៅកៀរម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IY-6064 អ្នកបើកបរឈ្មោះថៃ សាវីន ភេទស្រី អាយុ២៤ឆ្នាំ(ស្ដ្រីមានផ្ទៃពោះ) និងអ្នករួមដំណើរ០១នាក់ឈ្មោះឡៃ ម៉ន ភេទស្រី អាយុ៥៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអំពិលទឹក ឃុំវិហារហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល ដែលកំពុងតែបើកបរស្របទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
– ស្លាប់ ០១នាក់ស្រី (ឈ្មោះឡៃ ម៉ន
ស្លាប់នៅកន្លែងកើតហេតុ)
– របួសស្រាល ០១នាក់ស្រី(ឈ្មោះ
ថៃ សាវីន)
– ខូចខាតស្រាលម៉ូតូ ០១គ្រឿង និង
រថយន្ដ០១គ្រឿង។
– សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
– បានឃាត់ខ្លួនអ្នកបើកបររថយន្ដយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ (អ្នកបើកបរមានបណ្ណបើកបររថយន្ដ)។
ចំពោះវត្ថុតាងទាំង ០២គ្រឿងខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់