ស្វាយរៀងៈនៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោកស្រី សុខ ស៊ីថន ប្រធានស្តីទីនាយកដ្ឋានពិធីការទីស្តីការគណៈរដ្ឋមន្ត្រី និងជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងក្រុមការងារបាននាំទៀនវស្សា ទ័យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន៧វត្ត ស្ថិតនៅក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ ពិធីនេះ បានប្រព្រឹត្តិទៅក្នុងវត្តជ័យទត្ថារ៉ាម ហៅវត្ត៧មករា។
លោកស្រី សុខ ស៊ីថន បានថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សាសនាព្រះពុទ្ធ និងសាសនាដ៏ទៃទៀត បានរស់រានមានជីវិតឡើងវិញ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ធ្វើឲ្យពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិជំនឿរៀងៗខ្លួន។ លោកស្រីក៏បានបន្តទៀតថា កាលដែលយើងបានធ្វើបុណ្យធ្វើទាននៅថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពនេះ មិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសនគោលយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
លោកស្រីបន្ថែមថា នៅថ្ងៃនេះដែរ លោកស្រីផ្ទាល់ និងក្រុមការងារ បាននាំមកនូវទៀនវស្សា និងទ័យទានប្រគេនដល់ព្រះសង្ឃចំនួន៧វត្ត ដែលគង់ចាំព្រះវស្សារយៈ៣ខែ អស់កាលត្រីមាស ដែលមិនបានចេញទៅណាបានឡើយ ទាល់តែចប់ចូលវស្សានេះ។ ហើយលោកស្រី សុខ ស៊ីថន បានប្រគេនបច្ច័យក្នុងមួយវត្ត១៧ម៉ឺនរៀល និងព្រះសង្ឃ៧អង្គ មួយអង្គទទួលបានបច្ច័យ៦ម៉ឺនរៀលផងដែរ៕
មតិយោបល់