ព័ត៌មានជាតិ

រថយន្តបែនដឹកដី បុកមនុស្សស្លាប់ ៣ នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីរថយន្តបែនដឹកដី១គ្រឿង បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កើតហេតុនៅវេលាម៉ោង ១០ និង ២៧នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ខណ:ពេលនេះ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្ត សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់