កំពង់ស្ពឺ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកឪរ៉ាល់បានអោយដឹងថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីហេតុការណ៍ក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤៤ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាឲ្យជំនាញធ្វេីការស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណក្រុមក្មេងទំនេីងបង្ហោះម៉ូតូ ជាក់ស្ដែងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ដោយបានកិច្ចសហការពីកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វេីការកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនក្រុមក្មេងទំនេីងបានចំនួន០៥នាក់ ម៉ូតូធ្វើសកម្មភាព០២គ្រឿង យកមកសាកសួរ ។
ជាលទ្ធផល ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មានចំនួន ០៥នាក់ ប្រុស , ម៉ូតូចំនួន ០២គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាពបង្កភាពអាណាធិបតេយ្យកាលពីថៃ្ងទី០២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីជើងទៅទិសខាងត្បូង (ភូមិដំបងវេញ ឃុំសង្កែសាទប) ។
ក្រោយការសាកសួរ ក្រុមក្មេងទំនើងបានឆ្លេីយ និងទទួលស្គាល់ថា ពួកគេពិតជាបានធ្វើការបង្ហោះម៉ូតូ និងថតរូបវីដេអូ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកចែករំលែកជាសាធារណៈ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ ប្រាកដមែន..,
បច្ចុប្បន្នក្រុមក្មេងទំនេីងត្រូវបានធ្វេីកិច្ចសន្យា និងបានអញ្ជេីញមាតាបិតា មកទទួលដឹងឮ បញ្ឍប់សកម្មភាពដូចខាងលេី ក្នុងករណីមិនរាងចាល សមត្ថកិច្ចនិងអនុវត្ដផ្លូវច្បាប់៕
មតិយោបល់