សៀមរាប:បន្ទាប់ពីទទួលព័ត៌មាន ករណីក្មេងស្រីឈ្មោះ ប៉ុក សុភី ភេទស្រី អាយុ០៦ ឆ្នាំ បានលង់ចូលទៅក្នុងទឹកស្ទឹងរលួស អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ជូនកម្លាំងទៅជួយរាវរកតាំងតែពីល្ងាចម្សិលមិញ រហូតមកដល់ វេលាម៉ោង១៥:១៥នាទីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សពត្រូវបានរកឃើញហើយ នៅចំណុចស្ពានលោកតាភឿម ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្នុងនាមអធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទគង សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូន អ៊ុំពូមីងទាំងអស់ មេត្តាមានការប្រុងប្រយ័ត្ន និងចូលរួមក្រើនរំលឹក ហាមកុមារតូចៗ កុំអោយនៅក្បែរ ឬចុះហែលទឹក ដែលកំពុងជន់ឡើង បង្ការកុំអោយមានគ្រោះថ្នាក់លង់ទឹក ដូចករណីនេះ ជាពិសេសពេលមានទឹកជន់ ដល់ក្រោមផ្ទះ ឬបរិវេណផ្ទះ សូមត្រួតពិនិត្យជាប្រចាំចំពោះបណ្តាញខ្សែរបញ្ជូនចរន្តអគ្គីសនីផង ក្រែងវាអាចបង្ករជាគ្រោះថ្នាក់ជាយថាហេតុ ៕
មតិយោបល់