ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគាស់កាត់សោរផ្ទះយកប្រាក់រអស់ចំនួនប្រហែល២០០០$ ពីរពាន់ដុល្លារនិងចិញ្ចៀនមាស…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (ប្រើកន្រ្តៃសម្រាប់កាត់ដែកកាត់សោរផ្ទះយកប្រាក់ដុល្លារអស់ចំនួនប្រហែល២០០០$ (ពីរពាន់ដុល្លារអាមេរិច) ,ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ និងខ្សែកមាស០១វង់មានទម្ងន់៣ជី ) នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១:៣០នាទីរំលងអាធ្រាត្រ ។

-ជនសង្ស័យឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ (មានសារធាតុញៀន) ។

-សំភារ:បាត់បង់រួមមាន៖
-ប្រាក់ដុល្លារចំនួនប្រហែល ២០០០$ (ពីរពាន់ដុល្លារអាមេរិច)
-ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ
-ខ្សែកមាស១វង់ មានទម្ងន់ ៣ជី ។

-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់