ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាយកដុំថ្មគប់ទៅលើនិស្សិតម្នាក់បណ្តាលអោយរងរបួសធ្ងន់ នៅស្រុកព្រៃកប្បាស…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ថ្ងៃច័ន្ទ ៣រោច​ ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៤នាក់៖​ ១/ឈ្មោះ​ អូន​ សីហា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកកាន់ដុំថ្មវាយទៅលេីជនរងគ្រោះ) ២/ឈ្មោះ​ អ៊ុក​ សម្ផស្ស​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកជិះម៉ូតូឌុបឈ្មោះ​ អូន​ សីហា)​ ៣/ឈ្មោះ​ ញឹម​ ចៅវ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ)​ ៤/ឈ្មោះ​ អែម​ ឆាលី​ ភេទប្រុស​ អាយុ១៥​ឆ្នាំ​ រស់នៅភូមិកំពង់លាវ​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ)។ ពេលធ្វេីសកម្មភាពឈ្មោះ​ អ៊ុក​ សម្ផស្ស​ ជាអ្នកឌុបឈ្មោះ​ អូន​ សីហា​ បានយកដុំថ្មកាន់នឹងដៃរួចវាយទៅលេីជនរងគ្រោះឈ្មោះ​ ថា​ កក្កដា​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរនិស្សិត​ រស់នៅភូមិពន្ទង​ ឃុំបានកាម​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ត្រូវចំក្បាលពីក្រោយផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់​ (ក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)​ ចំណែក​ឈ្មោះ​ ញឹម​ ចៅវ៉ា​ និងឈ្មោះ​ អែម​ ឆាលី​ បានយកដុំថ្មគប់ទៅលេីក្រុមរបស់ជនរងគ្រោះ(តែគប់មិនត្រូវទេ)​ ខណ:ពេលដែលជនរងគ្រោះនិងមិត្តភក្តិកំពុងជិះម៉ូតូចេញពីវត្តពាមមង្គលបូរី​ សំដៅទៅផ្ទះវិញ។ ក្រោយធ្វេីសកម្មភាពរួច​ ជនសង្ស័យទាំងបួននាក់​ ជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានដឹងនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​កំពង់រាប​ ធ្វេីការស្រាវជ្រាវដល់ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងយេីងឃាត់បានជនសង្ស័យខាងលេី​ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ #0977780068​ សូមអរគុណ!

មតិយោបល់