ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពគាស់តូបលក់អីវ៉ាន់ នៅក្រុងស្ទឹងត្រែង…

ស្ទឹងត្រែង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា តាមបណ្តឹងប្រជាពលរដ្ឋ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលសាមគ្គី នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានចាប់ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ មានបក្សពួកគ្នាចំនូន ០៦នាក់ ជិះម៉ូតូ០២គ្រឿង បានលួចគាស់តូបលក់អីវ៉ាន់មួយកន្លែង នៅចំណុចគល់ស្ពានសេកុង ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
វត្ថុតាង: ដាវចំនួន ០១ដើម ប្រវែង ៤០សម កាំបិតផ្គាកចំនួន ០១ដើម ប្រវែង ១,២០ម៉ែត្រ និងម៉ូតូម៉ាក់ហុងដាឌ្រីម ផលិតឆ្នាំ២០២១ ពណ៌ក្រហម ស្លាកលេខកំពង់ចាម 1U-5427 ចំនួន០១គ្រឿង ។
-ជនសង្ស័យមានឈ្មោះ វ៉ា ស៊ានី ភេទប្រុស ជនជាតិ ខ្មែរឥស្លាម អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនីតិធីបន្ត។

មតិយោបល់