ព័ត៌មានជាតិ

រដូវភ្ជុំបិណ្ឌផងមិននាំគ្នាធ្វេីបុណ្យ​ទេ​ តែនាំគ្នាទៅធ្វេីបាបទីបំផុតគឺត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃច័ន្ទ១០រោច​ខែ​ភទ្របទ​ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេ​លាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់​ លោ​កឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ និង ដោយមានការសម្របសម្រួលទៅ​លើ​នីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ​សេ​នីយ៍ឯក ឈឿង គឹមសុង ស្នង​ការរង ដឹកនាំការិ​យាល័យព្រហ្មទណ្ឌកម្រិតស្រាល មាន លោក វរសេ​នី​យ៍ឯក ចៀក ថានិន នាយការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល រួមគ្នាជាមួយលោក វរសេនី​យ៍ឯក ពេជ្រ សារ៉ែន អធិការនគរ​បាល​ក្រុងបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការស្រាវ​ជ្រាវនិ​ង​បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំ-ភ្លើ-ងខ្លី ហ្គាស បា-ញ់គ្រាប់ឃ្លីដែក ) ០១ ករណី និងបានធ្វើការ នាំខ្លួនជន​សង្ស័​យចំនួន០៣នាក់ មក កាន់ស្នងការដ្ឋានដើម្បីសាក​សួរស្រាវ ជ្រាវ ។
១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុ ស អាយុ—ឆ្នាំ មានទីលំនៅ ភូមិសុ ភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុខ ផានិត ភេទប្រុសអា យុ —ឆ្នាំមានទីលំនៅមិនពិតប្រាក ដ ។
៣-ឈ្មោះ រី រូហ្សា ភេទប្រុស អាយុ —ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កា ត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។
-*វត្ថុតាងដកហូតរួមមាន៖
– កាំ-ភ្លើ-ងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាស បាញ់គ្រាប់ឃ្លីដែក ចំនួន ០១ ដើម
– កំប៉ុង ហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១ កំប៉ុង
– គ្រាប់ ឃ្លីដែក ចំនួន ០៨ គ្រាប់
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ បាត់ដំប ង 1AS- 7840

ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ​១៨និង​៤០នាទី នៅចំណុច កាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំ​ចេក៤ សង្កាត់រតន: ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកផ្សេង ទៀត​ដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព ជិះម៉ូតូចំនួន ០៣ គ្រឿង និងបាន យកកាំ-ភ្លើ-ងខ្លីបា-ញ់គ្រាប់​( ឃ្លីដែក) បា-ញ់ទៅលើជនរងគ្រោះ ០១ នាក់ ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ត្រូវចំនួន ០៣គ្រាប់ចំក ខាង ស្តាំ ០១គ្រាប់ កំភួនដៃខាងឆ្វេង ០១ គ្រាប់ និងកដៃខាងឆ្វេង ០១ គ្រាប់ ក្រហមជាំចេញឈា-ម ។

ពេលកេីតហេតុភ្លាមៗសមត្ថកិច្ចទទួ​លបានព័ត៌មាននេះ​ ហេីយផ្តេីមសហការស្រាវជ្រាវរហូតដល់វេលាម៉ោង​២៣​និង១៨នាទីថ្ងៃខែឆ្នាំដដែលជិតរំលងអា ធ្រាត្រទៅហេីយទេីបសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលេី។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំ ណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់