CES គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំសម្បើមមួយដែលប្រព្រឹត្តឡើងសម្រាប់ដាក់តាំងបង្ហាញនូវផលិតផលខាងបច្ចេកវិទ្យាអេឡិចត្រនិច ដែលមានក្រុមហ៊ុនអេឡិចត្រនិចធំៗជាច្រើនបានចូលរួម។ស្របពេលជាមួយគ្នានោះផងដែរក្រុមហ៊ុន Sony បានដាក់បង្ហាញនូវម៉ូដែលទូរស័ព្ទថ្មីសន្លាងដែលមានឈ្មោះថា Sony Xperia S smartphone។ Xperia S គឺជាទូរស័ព្ទដៃ Smartphone ដែលស្ថិតនៅក្នុង Sony Xperia NXT។ លក្ខណៈពិសេសដែលលេចធ្លោជាងគេសម្រាប់ទូរស័ព្ទនេះគឺថាបំពាក់នូវកាមេរ៉ាកម្រិត 12 មេហ្គាភិចសែល ផ្នែកខាងមុនប្រើ Logo របស់ Sony ជំនួស Logo របស់ Sony Ericsson។ បើតាមការសន្មត់ Sony Xperia S ក៏ជាចំណែកមួយនៃ PlayStation ផងដែរ។ Sony Xperia S មានអេក្រង់ទំហំ 4.3 អ៊ីង លក្ខណៈ HD ដែលមាននូវអង្គប្រតិបត្តិការប្រភេទ Qualcomm MSM8260 dual-core processor ល្បឿន 1.5 GHz។ សម្រាប់ប្រព័ន្ធដំណើរការវិញគឺប្រើជំនាន់ចាស់របស់ Android 2.3 អ្នកប្រហែលជាឆ្ងល់ថាតើហេតុអ្វីបានជាមិនប្រើ Android 4.0? មិនចាំបាច់បារម្ភនោះទេ ក្រោយពីមានវត្តមាន Xperia S នៅលើទីផ្សារមិនបានប៉ុន្មាននោះ លោកអ្នកនឹងអាចធ្វើការ Upgrade ទៅប្រើ Android 4.0 បានហើយ ព្រោះថាពេលនេះកំពុងតែសាកល្បង។ ជាមួយនឹងកាមេរ៉ា 12 មេហ្គាភិចសែល អាចធ្វើការហ្សូមលក្ខណៈឌីជីថល 16x ហើយអាចចាក់ឯកសារវីដេអូប្រភេទ1080p FullHD។ នៅមានមុខងារ និងលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត ប៉ុន្តែនៅមានមុខងារមួយដែលពិសេសផងដែរគឺ Wi-Fi Hostspot Fucntion។
តើលោកអ្នកយល់ថាតម្លៃនៃ Eperia S ថ្លៃប៉ុន្មានដែរ? ខ្ញុំគិតថាគួរតែទិញប្រើ ប្រសិនបើតម្លៃសមរម្យ ព្រោះថាម៉ូដែលនេះពោរពេញដោយសមត្ថភាព និងលក្ខណៈពិសេស។ ចុះអ្នកវិញ?
មតិយោបល់