ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងធ្វើសកម្មភាពយកកាំបិតតាំងតោដេញកាប់គ្នា នៅស្រុកបាទី…

ខេត្តតាកែវ:នៅថ្ងៃ អង្គារ ១១ រោច ខែ ភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង ៤៥ នាទីទាបភ្លឺ នៅចំណុចក្នុងបរិវេណវត្តភ្នំទទា ស្ថិតក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាប្រហែល ១៥ នាក់ កំណត់មុខសញ្ញាបានរួមមានទី១/.ឈ្មោះ ទន់ រិទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអំពែទុំ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ២/. ឈ្មោះ ផាន សុធា ហៅ បឿក ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ៣/. ឈ្មោះ ស៊ុំ សីហា ហៅ ទីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន)៤/. ឈ្មោះ ជា ដេវីត ហៅ ពើ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ៥/.ឈ្មោះ សេន សំណាង ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពែទុំ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៦/.ឈ្មោះ ផូ វីរៈ ហៅ ឆូង មុខរបរកម្មកររោងចក្រ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអំពែទុំ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៧/.ឈ្មោះ លន សំអាង ហៅ ឌូង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៨/.ឈ្មោះ ម៉ុក ឌីណា ហៅ ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ៩/.ឈ្មោះ សាន សំអូន ហៅ ប្រ៊ុញ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១០/.ឈ្មោះ ផុស ភក្តី ហៅ រ៉េ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ១១/.ឈ្មោះ ឆន ចាណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រមូងជ្រុំ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) បានធ្វើសកម្មភាពយកកាំបិតតាំងតោដងឈើចំនួន ០២ ដើមមានប្រវែង ២៩.៥ សង់ទីម៉ែត្រ ដេញកាប់ និងវាយ ទៅលើម៉ូតូចំនួន ០២ គ្រឿង ១/.ម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ2015 ឡើងតែមសេរីឆ្នាំ2022 ពណ៌ក្រហម គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ គឿន វ៉ាន់់ណេត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកខូចខាតក្បាលតាបឡូកុងទ័រ ក្បាំងមុខចំហៀងខាងស្តាំ ស្តុបខាងក្រោយ និងដាច់កន្ទុយផ្លាកលេខខាងក្រោយ ២/.ម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DH -1285 របស់ជនរងគ្រោះឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកខូចខាត ចង្កៀងបំភ្លឺផ្លូវខាងមុខ ក្បាំងមុខចំហៀងខាងស្តាំ ផ្លាកកខាងមុខ និងថែមទាំងកាប់ផ្ដាច់កន្តុយផ្លាកលេខខាងក្រោយយកទៅបាត់ ។
– មូលហេតុទំនាស់ក្មេងទំនើង ទើបបង្កឲ្យមានករណីខាងលើនេះកើតឡើង ។
ក្រោយទទួលបានព័ត៌មាន ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ទន់ រិទ្ធី ភេទប្រុស អាយុ ១៩ ឆ្នាំ នៅត្រង់ចំណុចភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ រហូតដល់វេលាម៉ោង ១២ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ទៀត ១/.ឈ្មោះ ផាន សុធា ហៅ បឿក ភេទប្រុស អាយុ ១៨ឆ្នាំ ២/.ឈ្មោះ ស៊ុំ សីហា ហៅ ទីត ភេទប្រុស អាយុ ១៧ឆ្នាំ ៣/.ឈ្មោះ ជា ដេវីត ហៅ ពើ ភេទប្រុស អាយុ ២០ឆ្នាំ នៅត្រង់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

មតិយោបល់